៨​ខែ​ដើមឆ្នាំ​ការនាំចេញ​អង្ករ​៨​ប្រភេទ​របស់​កម្ពុជា​ធ្លាក់ចុះ​៨,៩០ %
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈពេល​៨​ខែ ឆ្នាំ​២០១៨ នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស ជាង ៣៤,១៦ ម៉ឺន​តោន បាន​ថយចុះ ៨,៩០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​ជាង ៣៧​ម៉ឺន​តោន​។​នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​។​

បើតាម​របាយការណ៍​ដ​ដែល បង្ហាញថា តាមរយៈ​ក្រុមហ៊ុន​ចំនួន​៧០ បាន​នាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ចំនួន ៥៩ ក្នុងនោះ ប្រទេស​ចិន​នៅតែ​នាំមុខគេ​ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា គឺ ប្រមាណ​ជាង ៧,៤​ម៉ឺន​តោន លំដាប់​ទី​២ គឺ​ប្រទេស​បារាំង ចំនួន​ជាង ៥,១​ម៉ឺន​តោន និង​ទី​៣. ប្រទេស​ម៉ាឡេស៊ី ចំនួន​ជាង ២,៤​ម៉ឺន​តោន​។​

​គួរ​ជម្រាប​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​រយៈ​ពេល ៨​ខែ ដើមឆ្នាំ​នេះ មាន​ចំនួន​៨​ប្រភេទ ទៅកាន់​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប ចំនួន ២៦ ប្រទេស សរុប​ចំនួន​ជាង ១៧,៦​ម៉ឺន​តោន នៅ​អាស៊ាន​បួន​ប្រទេស ចំនួន​ជាង ៣,៦​ម៉ឺន​តោន និង​ប្រទេស​ផ្សេងទៀត​ចំនួន ២៩​ប្រទេស សរុប​ចំនួន​ជាង ១២,៧​ម៉ឺន​តោន​៕