ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner ទទួលមរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណភាព​ហើយ​នៅវេលា​ម៉ោង ២ ៖ ៤៥​នាទី ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស បន្ទាប់​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជា​យូរ​មកហើយ​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ប្រាប់ នា​ព្រលប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការទទួល​មរណភាពរ​ប​ស់លោក វេជ្ជបណ្ឌិត Beat Richner៕