ប​ង្គើ​ត​រោងចក្រ​ថ្មី​ចំនួន​៤ ប្រើ​ទុន​ជាង​២២​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បានផ្ដល់​ជា​ផ្លូវការ នូវ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ចំពោះ​គម្រោង​វិនិយោគ​ចំនួន​៤ មានដូចជា ៖
១- រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ទុនវិនិយោគ​ប្រមាណ ៥,១៨​លាន​ដុល្លារ​។​

២-​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្ថិតនៅ​សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ ទុនវិនិយោគ​ប្រមាណ ៣,៧៤​លាន​ដុល្លារ​។
៣- រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគ​ប្រមាណ ៥,៥៨​លាន​ដុល្លារ​។

៤- រោងចក្រ​ផលិត​ស្បែកជើង ស្ថិតនៅ​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ៧,៧៥​លាន​ដុល្លារ​៕