​បក្ស​កុ​ម្មុយ​នី​ស​ចិន ផ្តល់​អង្ករ​មានតម្លៃ​១​លាន​ដុល្លារ​ដល់​សម្តេច ហ៊ុនសែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងជំនួប​សំដែង​ការគួរសម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន លោក លូ ស៊ីន​សឺ (Lu Xinshe) លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ពិ​ព័រ​ណ៌​ចិន អាស៊ាន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង ដោយ​សូម​ចូលរួម​ផ្តល់ជូន​អង្ករ​ផ្កា​ម្លឹះ​ដែលមាន​តម្លៃ ១ លាន​ដុល្លារ​ជូន​ដល់​សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា ។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន សូម​ទទួល​ដោយ​ការរីករាយ ចំពោះ​ការឧបត្ថម្ភ​អង្ករ​ដែលមាន​តម្លៃ ១​លាន​ដុល្លា​ជូន​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាពិសេស​ចំពោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ៕