៨​ខែ​ដើម​ឆ្នាំនេះ កម្ពុជា រក​ចំណូល​ពី​ពន្ធអាករ​បាន​ជាង​១​ពាន់​៥​រយ​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2018 ក+ ក-

​ភ្នំពេញ ៖ តាមរយៈ​ការប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ នៅ​រយៈពេល ៨​ខែ​ដើមឆ្នាំ​២០១៨ នេះ កម្ពុជា ទទួលបាន​ចំណូល​ចំនួន ៦.០១៣,២​ពាន់​លាន​រៀល ឬ​ប្រមាណ​ជា ១.៥០៣,២៩​លាន​ដុល្លារ ស្មើនឹង ៧៨,១៥% នៃ​ផែនការ​ច្បាប់​កំណត់​។​

​ដោយឡែក ក្នុង​មួយខែ​សីហា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន ៥៨៧,៦៣​ពាន់​លាន​រៀល ឬ​ប្រមាណ​ជា ១៤៦,៩១​លាន​ដុល្លារ ស្មើនឹង ៧,៦៤% នៃ​ផែនការ​ច្បាប់​ឆ្នាំ​២០១៨​។

ចំណូល​នេះ បើ​ប្រៀបធៀប​កាលពី​ខែសីហា ឆ្នាំមុន ឃើញថា ការប្រមូល​ពន្ធ​-​អាករ​ក្នុង​ខែសីហា ឆ្នាំនេះ កើនឡើង​ចំនួន ៧៤,២៧​ពាន់​លាន​រៀល ឬ​ប្រមាណ ១៨,៥៧​លាន​ដុល្លារ កើន​បាន​ចំនួន ១៤,៤៧% នៃ​ផែនការ​៕​