កិច្ចប្រជុំ​លើក​ទី​៣ ក្រុម​សហជីព​នឹង​ទារ​ប្រាក់​ឈ្នូ​លអ​ប្បបរមាន​១៩២​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2018 ក+ ក-

ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា តួលេខ​ដំបូង ដែល​គ្រោង​លើកយក​ពិភាក្សា​ក្នុង​កិច្ច ប្រជុំ​ត្រីភាគី នៅ​ថ្ងៃទី​១៤ កញ្ញា ខាងមុខ គឺ​ចំនួន​២១១,៦៧​ដុល្លារ​។​ប៉ុន្តែ​ក្រោយពី​បាន​ប្រជុំ​ច្រើនលើកច្រើនសារ​រួចមក ក្រុម​សហជីព​ក៏បាន​សម្រេចយក​តួលេខ​ចំនួន​ត្រឹម ១៩២​ដុល្លារ​វិញ​។​

​សូម​រំលឹកថា កិច្ចប្រជុំ​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩ ក្នុង​វិស័យ​កាត់ដេរ​លើក​ទី​២ បានបញ្ចប់​ដោយ​មិន​ទទួលបាន​លទ្ធផល​ទេ​។ សម្រាប់​កិច្ចប្រជុំ​លើក​ទី​៣​ខាងមុខនេះ ភាគី​តំណាង​ឲ្យ​និយោជក មិនទាន់​បង្ហាញ​ចេញ​នូវ​តូ​លេខ​ណាមួយ​នៅឡើយ ចំណែក ភាគី​តំណាង​រាជរដ្ឋាភិបាល គ្រោង​នឹង​លើកយក​តួលេខ​ត្រឹម​ចំនួន ១៧៧​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​ចរចា​បន្ត​៕