មន្ទីរពេទ្យ​គន្ធបុប្ផា​បើក​ឲ្យ​សាធារណជន​ចូល​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត Beat Richner
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​១ បានរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វេជ្ជ បណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ​( Beat Richner) ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា ពី​ពេលនេះ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​គន្ធបុប្ផា ក្បែរ​វត្ដ​ភ្នំ ដើម្បី​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​រំលែក​ទុក្ខ និង​រំលឹក​ពី​គុណ បំណាច់​របស់លោក​។

​ចំណែក មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ គន្ធបុប្ផា​ទី​៣ នៅ​ខេត្តសៀមរាប នឹង​បើក​ឲ្យ​សាធារណៈជន​ចូលរួម​ដាក់​កម្រងផ្កា និង​សំដែង​មរណទុក្ខ​ចំពោះ​វិញ្ញាណក្ខន្ធ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ (Beat Richner) ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ទីក្រុង ហ្សួ​រិច ប្រទេស​ស្វី​ស ដែលជា​ស្រុកកំណើត​របស់លោក ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទ​១៥ ខែកញ្ញា ខាងមុខ​៕