សម្តេច ហ៊ុន សែន កំពុង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ជំនា​ន់ទី​៤ នៅ​រដ្ឋធានី​ហាណូយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2018 ក+ ក-

​ហាណូយ ៖ វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៧ របស់​សមាគម​អាស៊ាន ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី​១១ ខែកញ្ញា នេះ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ចូលរួម​ដោយ​មេដឹកនាំ​ក្នុង​អាស៊ាន​ជាច្រើនរូប រួមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ ប៉ុន្តែ​អវត្តមាន​ប្រធានាធិបតី ហ្វី​លី ពី​ន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដោយ​លោក​បញ្ជូន​តំណាង​ឲ្យ​ទៅ​ជំនួស​។​វេទិកា​សេដ្ឋកិច្ច​ដែលមាន​រយៈពេល ៣​ថ្ងៃនេះ នឹង​ពិភាក្សា​ស៊ីជម្រៅ​ក្រោម​ប្រធានបទ «​អាស៊ាន​ជំនា​ន់ទី​៤៖ សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​»​។

​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ក្នុង​វេទិកា​នេះ បន្ទាប់ពី​ត្រឡប់​មកពី​ចូលរួម​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម អាស៊ាន​-​ចិន លើក​ទី ១៥ នៅ​ទី ក្រុង​ណាន​និង នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​៕