ក្រសួង​អប់រំ បង្កើត​គណៈកម្មការ​ពិនិត្យ​សន្លឹក​ឯកសារ​ប្រឡង​បាក់​ឌុប​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា នេះ បានប្រកាស​ព័ត៌មាន​ថា ក្រសួង​នឹង​រៀបចំ​គណៈកម្មការ​មួយ​សម្រាប់ធ្វើ​កោសល្យវិច័យ ដើម្បី​ពិនិត្យ និង​ដោះស្រាយ ឆ្លើយ តប​ទៅនឹង​ការមិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ជូន​ដល់​បេក្ខជន មាតាបិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ​គណៈកម្មការ​កោសល្យវិច័យ នឹង​ចាប់ផ្តើម​ដំណើរ ការ ការងារ​របស់ខ្លួនរ​យៈ​ពេល​១​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១២ ខែសីហា នេះ​តទៅ ហើយ​លទ្ធ ផល​យ៉ាងណា​នោះ ក្រសួង​នឹង​ប្រកាស​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត​៕