អគ្គស​នី​កម្ពុជា នឹង​ផ្តាច់​ចរន្ត​ភ្លើង​រយៈពេល​៤​ថ្ងៃ ក្នុង​តំបន់​មួយចំនួន​នៅ​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា បានប្រកាស​ជូនដំណឹង​ពី​ការផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយចំនួន ពីថ្ងៃ​ទី​១៣ ដល់​១៦​កញ្ញា ២០១៨ ដើម្បី​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារ​នានា រួមមាន ៖

១. ថ្ងៃទី​១៣ ខែកញ្ញា​៖ សង្កាត់​ភ្នំពេញ​ថ្មី ទឹកថ្លា និង​ស្រុក​កៀនស្វាយ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ២​រសៀល​។ ២. ថ្ងៃទី​១៤ ខែកញ្ញា​៖ សង្កាត់​បឹង​កេងកង​ទី​១ មនោ​រម្យ ជ្រោយចង្វារ ក្បាលកោះ ស្ទឹងមានជ័យ​ទី​២ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច​។ ៣. ថ្ងៃទី​១៥ ខែកញ្ញា​៖ សង្កាត់​ចោមចៅ​ទី​១ និង​ចោមចៅ​ទី​២ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់​។ ៤. ថ្ងៃទី​១៦ ខែកញ្ញា​៖ សង្កាត់​ដង្កោ ទួល​សង្កែ​ទី​២ គីឡូម៉ែត្រ​លេខ​៦ ច្រាំង​ចំរេះ​ទី​២ ក្រាំងធ្នង់ កា​កាប​ទី​១ កា​កាប​ទី​២ ឃុំ​បែក​ចាន ឃុំ​ឆក់​ឈើ​នាង ឃុំ​ពើក តាខ្មៅ និង​សង្កាត់​កំពង់​សំណាញ់ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​៕