​ក្រសួង​អបរំ​ប្រកាស​លទ្ធផល​បាក់​ឌុប ក្រោយ​រកឃើញ​និទ្ទេស​A កើន​ដល់​៤០៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​គណៈ​គ​ម្មការ​កោ​ល​វិ​សល្ប​វិច័យ បាន​រកឃើញថា ដំណើការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយសារ​កម្មវិធី​កុំព្យូទ័រ មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន ៧៤០ បន្ទប់​។

បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល​នៃ​ការប្រឡង មានដូចជា បេ​ក្ខ ជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨​នាក់ និទ្ទេស B ចំនួន​២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៥១​នាក់ និទ្ទេស D ចំនួន ១៥.១៨០​នាក់ និង​និទ្ទេស​E ចំនួន ៥២.១៨៣​នាក់​។
​ក្រសួង​អប់រំ នឹង​ចេញ​លទ្ធផល​ប្រឡង​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ក្រសួង និង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៨ នៅតាម​មន្ទីរអប់រំ​យុវជន​និង​កីឡា​៕