តុលា​ការបើក​ជម្រះ​រឿង​សូកប៉ាន់​សាក្សី​របស់​អតីតមន្ត្រី​អាដហុក និង គ​.​ជ​.​ប ៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2018 ក+ ក-

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បើកសវនាការ​លើ​សំណុំរឿង​អតីតមន្ត្រី​សមាគម​អាដហុក​ចំនួន ៤​នាក់ និង​អតីត​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ម្នាក់ ក្នុង​បទ​ចោទ​ពី ការ​សូកប៉ាន់ និង​សមគំនិត​សូកប៉ាន់​សាក្សី តាម​បណ្តឹង​របស់​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី (​ហៅ​ស្រីមុំ​) ស្ត្រី​កំណាន់ លោក កឹម សុខា​។​

​អតីតមន្ត្រី​ទាំង​៥​រូបនេះ ក្នុង​សំណុំរឿង​សូកប៉ាន់​នេះ រួមមាន ៖ លោក នី ច​រិ​យ៉ា អតីត​អគ្គ លេខាធិការ​រង គ​.​ជ​.​ប និង​មន្ត្រី គ ជ ប ចំនួន ៤​នាក់​ទៀត គឺ​លោក ណៃ វ៉ង់​ដា , លោក នី សុខា ,​លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី​៕