​កិច្ចប្រជុំ​លើក​ទី​៣ ស្តីពី​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩ នៅ​មិនទាន់​ចុះសម្រុង​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2018 ក+ ក-

​ភ្នំពេញ ៖ លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ជា​លើក​ទី​៣ នៅ​ថ្ងៃ​អង្គា​រ៍ ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ឆ្នាំ ២០១៩ នៅមាន​គម្លាត​ឆ្ងាយ​ពីគ្នា​នៅឡើយ គឺ​សហជីព​ស្នើ​កំណត់​តួលេខ ១៨៩​ដុល្លារ តែ និ​យោ ជក ដាក់​តួលេខ​ប្រាក់​ឈ្នួល​ត្រឹម ១៧៦​ដុល្លារ​។​

​លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មកា​ប្រឹក្សា​ការងារ បាន​ថ្លែង​នៅ ក្រៅ​កិច្ចប្រជុំ​ថា តាំងពី​ម៉ោងជាង​១០​ព្រឹក រហូតដល់​ម៉ោង ២​ជាង​រសៀល​ថ្ងៃនេះ កិច្ចប្រជុំ​បាន​រក ឃើញ​នូវ​លទ្ធផល​ថ្មី​មួយទៀត គឺ​ភាគី​និយោជក បាន​តម្លើង​តួលេខ​ប្រាក់​ឈ្នួល​ពី​១៧៥ ដល់ ១៧៦ ដុល្លារ ចំណែក​ភាគី​សហជីព បាន​ទម្លាក់​ពី​១៩២ មក​ត្រឹម​១៨៩​ដុល្លារ​។​

​លោក ហេង សួរ បញ្ជាក់ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត នាពេលនេះ ទទួលបាន​លទ្ធផល​ថ្មី​មួយ ហើយ​លទ្ធផល​ថ្មី​នេះ នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅ​ដើមខែ​តុលា​ខាង មុខ​ទៀត​៕