​ចិន និង​ប្រទេស​៥​ទៀត ផ្អាក​ទិញ​ជ្រូក​ពី ប៊ែ​ល​ហ្សិ​ក ដោយសារ​មាន​ជំងឺប៉េស្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2018 ក+ ក-

​ប្រទេស​ចំនួន​៦ ក្នុងនោះ​ក៏មាន​ចិន​និង​កូរ៉េខាងត្បូង​ដែរ បានសម្រេច​ផ្អាក​ការ​នាំចូល​សាច់ជ្រូក​ពី​ប្រទេស​បែ​ល​ហ្សិ​ក បន្ទាប់ពី​រកឃើញ​ករ​ណី​ជម្ងឺប៉េស្ត​ជ្រូក​នៅលើ​ជ្រូកព្រៃ​ក្នុង​ភាគខាងត្បូង​ប្រទេស​បែ​ល​ហ្សិ​ក​-​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សហព័ន្ធ​គ្រប់គ្រង​សាច់​បែ​ល​ហ្សិ​ក​( Febev)​។​

​មន្ត្រី​សហព័ន្ធ​ផ្នែក​គ្រប់គ្រង​សាច់​នៃ​ប្រទេស​បែ​ល​ហ្សិ​ក​( Febev)​លោក Michael Gore បាន​ថ្លែង​ប្រាប់ថា​ប្រទេស​ចំនួន ៦ ដែល​សម្រេចចិត្ត​ផ្អាក​ការ​នាំចូល​សាច់ជ្រូក​ពី​ប្រទេស​បែ​ល​ហ្សិ​ក​នោះ មាន​ប្រទេស​ចិន កូរ៉េខាងត្បូង តៃវ៉ាន់ ហ្វីលីពីន ម៉េចស៊ិក​និង Biélorussie ។ សូមបញ្ជាក់ថា ប្រទេស​ចិន​និង​កូរ៉េខាងត្បូង​គឺជា​ប្រទេស​ដែល​នាំចូល​សាច់ជ្រូក​បែ​ល​ហ្សិ​ក​យ៉ាងច្រើន​ជាងគេ​បំផុត​៕