កម្ពុជា​រៀបចំ​ដាក់​ប្រាសាទ​កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ប្រាសាទ​កោះ​កេរ​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តែ​អាច​ប្រឈម​ការលំបាក និង​ត្រូវការ​ពេល​រហូត​៤​ឆ្នាំ ដើម្បី​ស្រាវជ្រាវ​រក​ភ័ស្ដុតាង​បន្ថែម បើទោះជា​កម្ពុជា​បានបង្ហាញ​ឈ្មោះ​ប្រាសាទ​នេះ ទៅ​អង្គការ UNES CO តាំងពី​ឆ្នាំ ១៩៩២ មកហើយ​ក្ដី​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បាន​បញ្ជាក់ថា ប្រាសាទ​កោះ​កេរ ជា​ប្រាសាទបុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​មួយ ដែល​អ្នកជំនាញ​កំពុង​រៀបចំ​ឯកសារ​ស្នើសុំ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ទទួលស្គាល់​កាលពី​ឆ្នាំមុន​។​

​សូមជម្រាបថា ប្រាសាទ​កោះ​កេរ ស្ថិត​ក្នុងភូមិ​ស្រយង់​ខាងជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​ចម្ងាយ​ប្រមាណ ១២០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប និង​ប្រមាណ ៦០​គីឡូ ម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ ហើយ​បើ​គិតពី​ភ្នំពេញ​ទៅ​មាន​ចម្ងាយ ៤៦០​គីឡូម៉ែត្រ​៕​