​ស៊ី​រី ស្វាគមន៍​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300​របស់​រុស្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

​ស៊ី​រី ៖ ដំណាល​ពេលដែល​ប្រទេស​នេះ ប្រឈម​នឹង​ការ​គំរាម​វាយប្រហារ​ពី​ប្រទេស អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ដូចដែល​ធ្លាប់បាន​កើនឡើង​កន្លងមក ។

​រដ្ឋាភិបាល ស៊ី​រី ឲ្យ​ដឹងថា ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ដំឡើង​ក្រោម​គោលដៅ​ការពារ ហើយ​មួយចំនួន​បាន​ទៅដល់​ប្រទេស ស៊ី​រី ប៉ុន្តែ S-300 ស៊េរី​ថ្មី នឹងត្រូវ​បាន​ដំឡើង គឺ​ប្រព័ន្ធ​ការពារ​ដែនអាកាស Il 20 ដែលមាន​សមត្ថភាព​ចាប់យក​សញ្ញា​កាន់តែ​ល្អ ហើយ​ប្រព័ន្ធ​អាវុធ​នេះ គ្មាន​តួនាទី​ជា​អាវុធ​វាយប្រហារ​ឡើយ ។​

​មន្ត្រី​រដ្ឋាភិបាល ស៊ី​រី អះអាងថា ប្រទេស អ៊ីស្រាអែល ក្រោម​ការគាំទ្រ​ដោយ សហរដ្ឋអាមេរិក មានបំណង​លុកលុយ ស៊ី​រី ជាច្រើនលើក ក្រោមលេស​ផ្សេងៗ ប៉ុន្តែ​នៅពេល​ក្រោយ ប្រសិនបើ អ៊ីស្រាអែល មាន​ចេតនា​ដូច្នេះ ត្រូវតែ​គិត​ឲ្យ​បានច្បាស់លាស់ ៕