​ក្រសួង​សេដ្ឋកិច្ច ​ពន្យាពេលបង់ពន្ធអចលនទ្រព្យដល់​ថ្ងៃទី​៣១ខែតុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

​ភ្នុំពេញ ៖ បានប្រកាស​ពន្យារ​ពេប​ង់​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៨ នេះ រហូតដល់​ថ្ងៃទី​៣១ ខែតុលា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់ថា ការពន្យារ​ពេលនេះ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ដល់​ម្ចាស់​អចលនទ្រព្យ​ដែលមាន​ឆន្ទៈ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ បន្ទាប់ពី​ខ្លួន​បាន​ពិនិត្យឃើញថា រហូតមកដល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន នៅ​មិនទាន់​បង់ពន្ធ​នៅឡើយ​។​

​សេចក្តីជូនដំណឹង បាន​លើកឡើងថា អ្នក​ជាប់ពន្ធ​ត្រូវមាន​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ​នី​​មួយៗ​។ ផុត​រយៈ​ពេលនេះ អ្នក​ជាប់ពន្ធ នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​ស្របតាម​ច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​៕