​ក្រសួងមហាផ្ទៃ អំពាវនាវ​​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

ភ្នំពេញ ៖ សម្តេច​ក្រឡ​ហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ខាង​មុននេះ​។ ការអំពាវនាវ​នេះ ដោយសារ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ ពលរដ្ឋ​តែង តែ មាន​ភាព​មមា ញឹក​ក្នុង ការធ្វើ​ចរាចរណ៍​ដោយ​យានយន្ត​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បាន​តម្រូវ​ឲ្យ​អ្នកបើកបរ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក ទេស​យានជំនិះ​របស់ខ្លួន​ជានិច្ច ពិសេស កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​មុខក្រោយ ហើយ​មុន​ពេលធ្វើ ចរាចរណ៍ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព និង​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រួមចំណែក​ទប់ ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ប្រកបដោយ​សុខ​សុវត្ថិភាព និង​សប្បាយរីករាយ​ក្នុងឱកាស​ជួបជុំ​ក្រុម គ្រួសារ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​៕