៩​ខែ​ដើម​ឆ្នាំនេះ កម្ពុជារកចំណូលបាន​ជាង ៨៥​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈពេល​៩​ខែ ដើមឆ្នាំ ២០១៨ នេះ គ្រឹះស្ថាន​អង្គរ រក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​ជាង ៨៥​លាន​ដុល្លារ​អាមេរិក​។

​យោងតាម​សេចក្តីជូនដំណឹង​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែតុលា ភ្ញៀវទេសចរ​បរទេស​ដែល​បានមក​ទស្សនា​ខេត្តសៀមរាប និង​បាន​ចូល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ជិត​២​លាន​នាក់ កើនឡើង​ជាង ៨​ភាគរយ គិត​ជា​ចំណូល​ថវិកា​ប្រមាណ​ជាង ៨៥​លាន​ដុល្លារ (៨៥,៥៧៩,៥២៣​ដុល្លារ​) កើនឡើង​ជាង ១៣​ភាគរយ​។​

​ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ដូចគ្នានេះ ទឹកប្រាក់​ដែល​បាន​ឧបត្ថម្ភ​ចូលទៅ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​សរុប​ចំនួន​ជិត ៤​លាន​ដុល្លារ (៣,៨០៣,១៣៨​ដុល្លារ​)៕