​កម្ពុជា និង​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ភ្នំពេញ ៖ លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជា និង​សហរដ្ឋអាមេរិក កំពុង​បន្ត​ការពិភាក្សា​លើ​បញ្ហា​រុករក​អដ្ឋិធាតុ​សាកសព​ទាហាន​អាមេរិក​ដែល​បាត់​បង់ជីវិត​នៅលើ​ទឹកដី​កម្ពុជា រួមជាមួយ​ការពិភាក្សា​លើ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខែ្មរ​ដែល​កំពុង​ជាប់ពន្ធ​នា គារ​នៅ​ទឹកដី​អាមេរិក ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ ។ លោក កៅ គឹមហួន បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្រោយ​ការវិលត្រឡប់​ពី​សហ​អាមេរិក​របស់​ប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែតុលា​។​

​លោក បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក Alexander Feldman ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក ទទួលបន្ទុក​អាស៊ាន បាន​ជួបពិភាក្សា​លើ​កិច្ចការ​ជាច្រើន ពិសេស​ការរុករក​អដ្ឋិធាតុ​សព​ទាហាន​អាមេរិក ដែល​បាត់​បង់ជីវិត​នៅលើ​ទឹកដី​កម្ពុជា​ក្នុង សម័យ សង្គ្រាម​រួម​និង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខែ្មរ​ដែលមាន​ទោស​នៅ​សហរដ្ឋអាមេរិក​ផងដែរ​៕