​ក្រសួង​អប់រំរៀបចំ​ទិវា​គ្រូបង្រៀន​ដោយ មាន​ជំនួប​រវាង​នាយករដ្ឋមន្ត្រីនិង​គ្រូបង្រៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯ​.​ឧ​. ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា នៅ​ថ្ងៃទី​៥ ខែតុលា នេះ ក្រសួង​នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយមាន​ការចូលរួម​ជា​អធិបតី ពី​សម្តេចនាយក​រដ្ឋមន្ត្រី ក្នុងនោះ បានជ្រើសរើស​យក​គ្រូបង្រៀន​ចំនួន​១០​រូប ដែល​បង្រៀន​សិស្ស​ប្រឡង​ជាប់​បាន​និទ្ទេស A ដើម្បី​ទទួលយក​ពានរង្វាន់​ជ័យលាភី និង​នាយក​សាលា​ដែលមាន​សិស្ស​ទទួលបាន​និទ្ទេស A ច្រើនជាងគេ ក៏​ចូលរួម​ទទួល​ផងដែរ​។​

​គួរ​ជម្រាប​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ក៏​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជា ធិបតេយ្យ ហើយក៏​មានការ​ហែរ​ក្បួន​ដាក់​ញ្ញត្តិ​នៅ​ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​ន្ត្រី​ផងដែរ​។ យ៉ាងណាក៏ដោយ សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រារព្ធ ទិវា​គ្រូបង្រៀន តែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​សួនច្បារ​មុខ​វត្តភ្នំ​នោះ ទេ​៕