ភ្លៀង​បន្ត​ធ្លាក់​នៅ​ទូទាំង​កម្ពុជា រហូតដល់​ថ្ងៃទី​៧ ខែតុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា ភ្លៀង​នឹង​បន្ត​ធ្លា​ក់នៅ​ទូទាំងប្រទេស ដែល​អាច​ប៉ះពាល់​ដល់​តំបន់​មួយចំនួន ពិសេស តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប ប្រឈម​នឹងមាន​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ការ ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃនេះ​។​

​ការ​ព្យាករ បានបញ្ជាក់​ឱ្យដឹងថា ចាប់ពី​ថ្ងៃទី​១ រហូតដល់ទី​៧ ខែតុលា ឆ្នាំ​២០១៨ អាកាសធាតុ​នៅ​កម្ពុជា​នឹងមាន​ស្ថានភាព​ប្រែប្រួល​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែតុលា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ ​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ផងដែរ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប ដែល​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែតុលា នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕