​កំណាត់ផ្លូវ ដួង​ងៀប ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​ដល់​ចុងខែ​តុលា ដើម្បី​ដាក់លូ​រំដោះ​ទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2018 ក+ ក-

​ ​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ជូនដំណឹង​ដល់​សាធារណជន ដែល​រស់នៅ និង​ធ្វើ ដំណើរ​តាម​បណ្តា​យ​ផ្លូវ ដួង​ងៀប ចាប់ពី​ផ្លូវ​លេខ​២០០៤ ដល់​ផ្លូវ​ចោមចៅ​(​វេ​ង​ស្រេង​) ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ រយៈពេល​១​ខែ ចាប់ពីពេលនេះ​តទៅ ដើម្បី​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​សម្រាប់​រំដោះ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​កំ​ឲ្យ​ជន់​លិច​។

​គួរ​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់លូ​ប្រអប់​មេ កាត់​ទទឹង​លើផ្លូវ ដួង​ងៀប ទំហំ​មុខកាត់​២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ ចំនួន​៣​ជួរ ដោយ​ភ្ជាប់​ជាមួយ​ប្រឡាយ​បារាំង ដើម្បី​រំដោះ​ទឹក​ចេញ ពី​តំបន់​ខាងកើត និង​ត្បូង អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពិសេស​តំបន់ សឡា ផ្លូវ​២០០៤​។

អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​អ្នកដំណើ​រលើ​ផ្លូវ​នេះ ត្រូវធ្វើ​ចរាចរណ៍​វាង​ទៅតាម​ផ្លូវ​ផ្សេង ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​ជួប​បញ្ហា​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕