ក្រសួងពាណិជ្ជកម្ម ថា ​ខ្លួនមិនមែនជា​អ្នកកំណត់​ថ្លៃ​លក់​ប្រេងឥន្ធនៈ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានធ្វើការ​បញ្ជាក់​ជាថ្មី​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៣ ខែតុលា នេះ ថា ក្រសួង​មិនបាន​កំណត់​ថ្លៃ​លក់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​មាន​ភារកិច្ច​ស្រង់តម្លៃ​ឡើង​ចុះ នៃ ប្រេងឥន្ធនៈ​ទៅតាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​អន្តរក្រសួង ស្ដីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។​

​សេចក្តីជូនដំណឹង ក៏បាន​បញ្ជាក់​ផងដែរ​ថា តម្លៃ​ប្រេងឥន្ធនៈ តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ បាន កើនឡើង​ទៅតាម​បរិបទ​នយោបាយ​ពិភពលោក ជាពិសេស​ការប្រឈមមុខ​រវាង​ប្រទេស​លោក​ខាង លិច និង​ប្រទេស​ផលិត​ប្រេង​ធំៗ​។ ប្រកាស​នេះ បាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ កម្ពុជា ដោយសារតែ​កម្ពុជា ក៏​ជា​ប្រទេស​នាំចូល​ប្រេងឥន្ធនៈ​ពី​ទីផ្សារ​អន្តរជាតិ ដូច​ប្រទេសមួយ ចំនួន​លើ​ពិភពលោក​ដែរ​៕