IMF ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងឆ្នាំនេះ ឡើងដល់៧,៣ %
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

​ភ្នំពេញ ៖ សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងឆ្នាំនេះ នឹងមាន​កំណើន​ដល់ ៧,៣ %​។ ការ​ព្យាករ​នេះ បានធ្វើ​ឡើង ក្នុងឱកាស​ក្រុម​បេសកកម្ម​មាត្រា IV របស់ IMF បាន​ចូលជួប​សំណេះសំណាល​រាយការណ៍​ជូន ឯ​.​ឧ​. ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ស្តីពី​ការវាយតម្លៃ​ស្ថាន​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១៨ និង​ទស្សនវិស័យ​ក្នុង​រយៈពេល​មធ្យម នា​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​។

IMF បាន​ព្យាករ​ថា ជាមួយនឹង​ការកើនឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងនោះ​ទុនបម្រុង អន្ដរ ជាតិ ត្រូវបាន​រំពឹងថា បន្ដ​កើន​ឡើងដល់​៩,៦​ប៊ី​លាន​ដុល្លារ នៅ​ចុងឆ្នាំ​២០១៨ ដែល​ធានា​ការទូទាត់ ការនាំ​ចូល​នា​ឆ្នាំ​បន្ទាប់ បាន​ប្រមាណ​៥​ខែ​។ ចំណែក​វិស័យ​ធនាគារ មាន​វឌ្ឍនភាព​ល្អប្រសើ​រ​ដោយ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សុខ​ភាពល្អ ហើយ​កំណើន​ឥណទាន​របស់​គ្រឹះស្ថាន ធនាគារ ត្រូវបាន​រំពឹងថា កើនឡើង​ប្រមាណ​១៩% ហើយ​ឥណទាន​ដែល​ផ្ដល់​ដោយ វិស័យ​មីក្រូ ហិរញ្ញវត្ថុ កើនឡើង ៣៤%៕