នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ឥណ្ឌូនេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នេះ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

បន្ទាប់ពី​ជំនួប​កំពូល​អាស៊ាន នេះ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​លោក Petteri Orpo ប្រធាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ លោកជំទាវ Christine Lagarde អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​លោក Jim Yong Kim ប្រធាន​ធនាគារពិភពលោក អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ពិសេស នៅក្នុង​ពិធី​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី ១២ ខែ តុលា ផងដែរ​។​

​សូមជម្រាបថា ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព និង​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ​២០១៨៕