ការបង់ពន្ធ​យានយន្ត​ប្រចាំឆ្នាំ នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​៥ ខែតុលា កន្លងមកនេះ បានប្រកាស​ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ រួសរាន់​បង់ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បញ្ចៀស​ពី​បញ្ហា​ពិន័យ​ផ្សេងៗ​។ ករណី​ខកខាន​បង់ពន្ធ​តាម​ថ្ងៃ​កំណត់​នេះ ម្ចាស់​យានយន្ត នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ថា ក្រោយពេល​បិទ​បញ្ចប់​ថ្ងៃ​បរិច្ឆេទ ការប្រមូល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញាធរ ជាពិសេស​នគរ​បាលច​រាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្តន៍​ប្រមូល​ពន្ធ​ប្រភេទ​នេះ តាម​ដងផ្លូវ​នានា​ទូទាំងប្រទេស​។​

​ ​គួររំលឹកថា ការ​ក្រើនរម្លឹក ធ្វើឡើង​បន្ទាប់ពី អគ្គនាយកដ្ឋាន​ពន្ធដា​រ អង្កេត​ឃើញ ម្ចាស់​យានយន្ត​មួយចំនួន​មិនទាន់​បានប្រកាស​បង់ពន្ធ​លើ​យានយន្ត​របស់ខ្លួន​នៅឡើយ​៕