​អង្ករ​កម្ពុជា​ទទួលបាន​ពានរង្វាន់​គុណភាព​ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា ទទួលបាន​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ម្ដងទៀត​ហើយ​សម្រាប់​ឆ្នាំ​២០១៨ នេះ​។ ការប្រកាស​ផ្តល់​ពានរង្វាន់​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ​ពិភព លោក​លើក​ទី​១០ ដែល​បានធ្វើ​ឡោះ​ង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែតុលា ឆ្នាំ​២០១៨ រៀបចំ​ដោយ The Rice Trader នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា កម្ពុជា​ធ្លាប់​គ្រប់គ្រង​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​លើ​ពិភពលោក រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ ហើយ​សម្រាប់​ឆ្នាំក្រោយៗ​មកទៀត គឺ​ឆ្នាំ​២០១៥, ២០១៦ និង​២០១៧ កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​២៕ ដោយ ៖ ភិ​រ៉ា​ន​