មន្ទីរពេទ្យភ្នែក ខេត្តតាកែវ បើកពិនិត្យ និងព្យាបាលជំងឺភ្នែកឥតគិតថ្លៃ ៣ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2018 ក+ ក-

តាកែវ ៖ ពលរដ្ឋដែលមានជំងឺភ្នែក អាចទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅ មន្ទីរពេទ្យភ្នែកខេត្តតាកែវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នេះ ។

លោក តែ សរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ បានបញ្ជាក់ថា ក្នុងឱកាសអបអរសាទរទិវាសុខភាពភ្នែកពិភពលោកនាព្រឹកថ្ងៃទី ១៧ តុលា ២០១៨ នេះ នៅមន្ទីរពេទ្យភ្នែកខេត្តតាកែវ នឹងទទួលពិនិត្យ និងព្យាបាលជំងឺភ្នែកដោយមិនគិតថ្លៃរយៈពេលបីថ្ងៃ។ លោក តែ សរីបុណ្យ ក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋទូទៅសូមប្រញាប់រួសរាន់ ព្រោះការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតគិតថ្លៃមានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៧ដ ល់ថ្ងៃទី១៩ ខែតុលា ខាងមុខ។

លោក តែ សរីបុណ្យ បានបញ្ជាក់ថា ចាប់តាំងពីមន្ទីរពេទ្យភ្នែកខេត្តតាកែវ បើកដំណើរការមក បានទទួលពិនិត្យ និងព្យាលជំងឺភ្នែកជូនប្រជាពលរដ្ឋបានចំនួនជាង ៤៦ម៉ឺននាក់ ក្នុងនោះ បានវះកាត់ព្យាបាលជំងឺភ្នែកបានចំនួន ៦៦.៤៥៤នាក់ ៕