បង្ក្រាប​ទីតាំង​ឈ្មួញ​វៀតណាម​ស្តុក​ឈើ​ប្រណីត​២​កន្លែង​ដ៏​ធំ​កណ្តាល​ក្រុង​បាន​លុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2015 ក+ ក-

​ខេត្តរតនគិរីៈ ប្រតិ​ប​ត្តិ​ការបង្ក្រាប​ឈើ​ល្មើស​គួរ​ឲ្យ​កត់សម្គាល់​មួយ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត លោក​ជា សុភ័ក្ត្រ និង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណី​តរបស់​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ដែល​សំងំ​រកស៊ី​ល្មើសច្បាប់​យូរ​មកហើយ មិនដែល​ឃើញ​មានការ​បង្ក្រាប​សោះ​។​

តាមសេចក្តីរាយការណ៍ឲ្យដឹងថា ជនជាតិវៀតណាមជាម្ចាស់ឈើមាន ១.ឈ្មោះ ឡេ វ៉ាន់​ថា​ន់ ហៅ​ទៀង និង​ទី​២​ឈ្មោះ អា​ញី ដែល​រក​ហ៊ុន​ឈើ​ល្មើស​ជាមួយគ្នា​ក្នុង​ខេត្ត​នេះ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​ឡើយ​។ពួកនេះរកស៊ីក្រោមអំណាចរបស់ លោកអភិបាលខេត្តរតនគីរី។

​ប្រភព​ស្និទ​នឹង​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ខាងលើ​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា ក្នុងនោះ​មន្ត្រីជាន់ខ្ពស់​នគរបាល​ក្នុង​ស្នងការដ្ឋាន​ខេត្តរតនគិរី​ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់​ឈ្មោះ ស៊ី វែង ក៏​ត្រូវគេ​ដឹងថា​បាន​ឃុបឃិត​ជួល​ផ្ទះ​អោយ​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​នេះ​ស្តុក​ឈើ​ប្រណីត​រាប់ពាន់​កំណាត់ មុនពេល​គេ​ដាក់ចូល​រថយន្តក្រុង​ធុន​ធំ​ដឹកបញ្ជូន​ចេញ​តាម​ច្រកទ្វារព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ឆ្លងទៅ​ប្រទេស​វៀតណាម​។​ ប្រភពមួយ ផ្សេងទៀត បានបញ្ជាក់ថា លោក ស៊ី វែង ក៏មានភាគហ៊ុនយ៉ាងធំក្នុងនោះដែរ ព្រោះពួក ឈ្មួញបានប្រើអំណាច និងជួលទីតាំងរបស់លោក ស៊ី វែង ស្តុកឈើដែលផ្តល់បាននូវ ភាពកក់ក្តៅ។

​ហេតុការណ៍​ចុះបង្ក្រាប​ឈើ​ប្រណីត​នេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត លោក​ជា សុភ័ក្ត្រ និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​មាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​ក្រុមមន្ត្រី​បរិស្ថាន​។​ទីតាំង​ស្តុក​ឈើ​ប្រណីត​ដែល​ត្រូវបាន​បង្ក្រាប​នោះ​មាន​២​កន្លែង គឺ​ទី​១​ស្ថិតនៅក្នុង​សង្កាត់​បឹង​កន្សែង និង​ទី​២​ស្ថិតនៅ​ក្នុងភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

មន្ត្រី​ដែល​បាន​ចុះបង្ក្រាប​នោះ បាន​ប៉ាន់ប្រមាណ​ភ្លាមៗ​ថា ឈើ​ប្រណីត​ទាំងពីរ​កន្លែង​នេះ​មាន​ចំនួន​ប្រមាណ​២០​ម៉ែត្រត្រីគុណ ហើយ​ឈើ​ទាំងនេះ​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​។ ក្រុមមន្ត្រី​ដដែល​បន្តថា ឈើ​ប្រណីត​ទាំងនេះ​ទំនង​ត្រូវគេ​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម តាមរយៈ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ធុន​ធំ​របស់​វៀតណាម​។ រយៈពេល​ពេញ​មួយថ្ងៃ ថ្ងៃទី​១៨ នៃ​ប្រតិ​ប​ត្ត​ការ​នេះ ឈើ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ដឹក​ទៅកាន់​ការិយាល័យ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា វា​មាន​ចំនួន​ជាក់ស្តែង​ប៉ុន្មាន​ម៉ែត្រត្រីគុណ​នោះទេ​។

​មជ្ឈដ្ឋាន​មួយចំនួន​ដែល​បានដឹង​ពី​ហេតុការណ៍​ប​ង្ត្រា​ប​នេះ មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​ព្រោះថា កន្ល​មក​គ្មាន​ឈ្មួញ​ឈើ​ល្មើ​សណា​ម្នាក់​ត្រូវបាន​បង្ក្រាប​ដោយ​ងាយៗ​បែបនេះ​ឡើយ ដោយសារ​ពួកគេ​ចេះ​គិតគូ​សូកប៉ាន់​គ្រប់​មន្ត្រី​ជំនាញ​ទាំងអស់​។​

​មន្ត្រី​ជំនាញ​ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រតិបត្តិការ​នេះ បាន​បង្ហើប​ដោយ​លាក់លៀម​ថា « ខ្ញុំ​ឆ្ងល់​ដែរ ហេតុអ្វី​បានជា​យូរយារ​ណាស់​មកហើយ​គេ​មិន​ចាប់ បែរជា​មក​បង្ក្រាប​នៅពេលនេះ​ទៅវិញ ។​បើតាម​ខ្ញុំ​ដឹង ទំនងជា​ឈ្មួញ​វៀតណាម​ទាំងនោះ​ធ្វើ​ឲ្យ​លោក​អភិបាលខេត្ត ថងសាវុន មិន​សប្បាយចិត្ត​ហើយ ទើបបាន​ជាមាន​ករណី​ដូចនេះ​កើតឡើង​។​មន្ត្រី​រូបនេះ​បន្តថា រាល់​ប្រតិបត្តិ​ការសំខាន់ៗ​ក្នុង​ខេត្ត​នេះ គ្រប់ផ្នែក​ជំនាញ​ទាំងអស់​ត្រូវតែ​រាយការណ៍​សុំ​យោបល់​ជាមុន​បើ​មិន​ដូច្នេះ​ទេ​ប្រយ័ត្ន​អស់​កន្លែង​ជ្រក​។

លោក​អភិបាលខេត្ត​រតនគិរី ថង សាវុន មិនអាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ​យោបល់​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ឈើ​ល្មើស​របស់​ជនជាតិ​វៀតណាម​បានទេ​កាលពី​ល្ងាច​ថ្ងៃទី​១៨ ឧសភា ចំណែក​មន្ត្រី​ដឹកនាំ​ប្រតិបត្តិ​ការបង្ក្រាប​នេះ ក៏​មិន​បញ្ចេញ​របាយការណ៍​ល​ម្អិ​ត​ស្តីពី​ចំនួន​ឈើ​ពិតប្រាកដ​ដែល​រឹបអូស ឬក៏​ត្រូវ​ផ្តល់​ទោសទណ្ឌ​ចំពោះ​ឈ្មួញ​វៀតណាម​នោះ​យ៉ាងណា​នៅឡើយ​ដែរ​។​មជ្ឈដ្ឋាន​មួយចំនួន​កំពុង​តាមដាន​ករណីនេះ​យ៉ាង​យកចិត្តទុកដាក់​៕ សារ៉េត387sza
654desw

2345anhyt