ប្រយ័ត្ន​ពុល​ត្រី​ក្រពត ! នៅ​​ខេត្តព្រះសីហនុ និង​កោះកុង មាន​អ្នកស្លាប់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2018 ក+ ក-

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល បាន​ក្រើនរម្លឹក​ជាថ្មី ចំពោះ​ការបរិភោគ​ត្រី​ក្រពត បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ពុល ចំនួន ១១​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង ក្នុងនោះ មាន ២​នាក់ បាន​ស្លាប់​។

​ក្រសួង​បញ្ជាក់ថា ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត គឺ​មិនអាច​កម្ចាត់​ចោល​បានទេ ទោះបីជា​បាន​ចម្អិន​ក្នុង​កម្តៅ​ខ្ពស់ ឬ​ដាក់​ក្នុង​កម្រិត​កក​យ៉ាងណាក៏ដោយ​»​។

​គួរ​ជម្រាប​ថា កម្ពុ​ជាមាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុងនោះ​មាន ៥​ប្រភេទ មាន​ជាតិពុល​។ ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ខ្ពស់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​បរិភោគ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​បាន ដោយសារ​ជាតិពុល​បាន​ជ្រាប​ចូលទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល របស់​មនុស្ស ក្រោយពី​បាន​បរិភោគ​រួច​៕