សាធារណរដ្ឋ សេ​រ៉ា​ឡេ​អូន ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​កសិកម្ម​នៃ​សាធារណរដ្ឋ​សេ​រ៉ា​ឡេ​អូន លោក Joseph J. Ndanema បាន​ជួបពិភាក្សា​ជា មួយ​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ឯ​.​ឧ​. វេ​ង សាខុន ស្តីពី​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ខណៈ ដែល​ប្រទេស​នេះ កំពុង​ជួប​បញ្ហា​ផលិតកម្ម​ស្រូវ​អង្ករ ហើយ​ត្រូវ​នាំចូល​ប្រមាណ ៨០​ភាគរយ ពី បរទេស សម្រាប់​ផ្គត់ផ្គង់​ក្នុងប្រទេស​ទាំងមូល ។
​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ឯ​.​ឧ​. វេ​ង សាខុន បាន​សរសេរ​កាលពី​ថ្ងៃ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ថា កម្ពុជា នៅសល់​ស្បៀង ជាង​៥,៥​លាន​តោន សម្រាប់​នាំចេញ​ទៅ កាន់​ទីផ្សារ សេ​រ៉ា​ឡេ​អូន នាពេលខាងមុខ​។ ។

​សូមជម្រាបថា បច្ចុប្បន្ន កម្ពុ​ជាមាន​ប្រមាណ ៧០​ក្រុមហ៊ុន បាន​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស ចំនួន ៦០​នៅ​ទូទាំង​ពិភពលោក ហើយ​ប្រទេស​ដែល​ទទួល​ទិញ​ច្រើនជាង​គែ គឺ​ប្រទេស​ចិន បារាំង ប៉ូឡូញ ម៉ាឡេស៊ី និង​បង់​ក្លា​ដេ​ស​។ ក្នុង​ឆ្នាំ​២០១៧ នាំរ​ចេញ​បាន ៦៣,៥ ម៉ឺន​តោន កើនឡើង ១៧,៣​ភាគរយ ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦ ខណៈ​ការនាំចេញ ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០១៨ នេះ ថយចុះ​ជិត ៦​ភាគរយ​៕