ឧកញ៉ា ទ្រី ភាព រៀប​មង្គលការ​ជា មួយ​នារី​ដ៏​ក្មេង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2015 ក+ ក-

​ភ្នំពេញ​៖ អ្នកឧកញ៉ា ទ្រី ភាព ដែលជា​អ្នកមាន​ទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភ ក្នុង​ជំនួញដ៏ធំនៅ​កម្ពុជា កំពុង​ធ្វើអោយ​មជ្ឈដ្ឋាន​ទូទៅ​ពិសេស​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ឃើញ​រូបភាព​របស់គាត់​ក្នុង​មង្គលការ​ជាមួយនឹងនារីវ័យក្មេងដ៏ស្រស់សោភាម្នាក់។​

​អ្នកខ្លះ​បាន​កោតសរសើរ​ពី​សមត្ថភាព របស់គាត់​មានភ័ព្វ​សំណាង​ខ្ពស់​ណាស់ ជាង​កំលោះៗ បើទោះជា​លោក​ឧកញ៉ា​មាន​រូប​សម្បត្ដិ​ល្អ រាងកាយ​មាំមួន ប៉ុន្ដែ​បើ​មើលឃើញ ពី​គូ​អនាគត​ពិតជា​នៅ​ក្មេង​ល្ហក់ ហាក់ដូចជា​មិន​សម​ប្រ​ដង​នឹង​សមត្ថភាព​អ្នកឧកញ៉ា​មែន ។​

​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ របស់ HD Funny Clip “​នៅចាំ​លោក ឧកញ៉ា ទ្រី ភាព​ទេ (​ឪ​យក្ស​តូច​)! ប្រពន្ធ ក្មេង​អាយុ​១៩​ឆ្នាំ ខ្ចី​ល្វក់​តែម្ដង​ហើយ​ពូ​…​។​

​នៅក្នុង Account នេះ​ផងដែរ មាន អ្នក Comment ជាច្រើន​បាន​រិះគន់​ផង​និង សរសើរ​ផង ដូចជា​ពាក្យ​ថា “​គ្មាន​នរណា ចង់បាន​ប្រពន្ធ​ចាស់​ទេ កុំ​ឆ្ងល់​ពេក សាក យើង​មាន រក​ក្មេង​ដូច​តែ​គ្នា​ហ្នឹង​។ ដោយឡែក​ម្ចាស់ Account ឈ្មោះ Rio Stifler បាន​និយាយថា ក្មេង​មែន​… តែ​ពួកគាត់​កូន​២​ហើយ​… និង​មាន​អ្នក​ឆ្លើយតប​វិញ​ថា អ្វីៗ​គឺជា​រឿង​ព្រហ្ម​លិខិត យើង​គ្មាន​វាសនា​ដូច​គេ​មាន​លុយ គឺមាន​អ្វីៗ​ទាំងអស់ កុំ​នាំគ្នា​ឆ្ងល់​ពេក​…​។​

​បើទោះជា​មាន​រូបភាព​ម​ង្គ​ល​ការ​អ្នក ឧកញ៉ា ទ្រី ភាព ត្រូវបាន​ទំនាក់ទំនង​សង្គម​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នេះ​ក៏ដោយ ប៉ុន្ដែ​គេ​ក៏​ពុំ​ដឹងថា នារី​ដ៏​ស្រស់​សោភា​រូបនេះ ជា​ភរិយា ពេញសិទ្ធិ​ឬ​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ពុំមាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់ថា អ្នកឧកញ៉ា ទ្រី ភាព ត្រូវបាន​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​មុន​នោះ ?

​មិនអាច​ទាក់ទង​បានទេ​ទៅ អ្នកឧកញ៉ា ទ្រី ភាព កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​៕
98214desw

3854

18632

zsacde