ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​ផ្សាយ​របាយការណ៍​សវន​កម្ម ​ជា​សាធា រណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2015 ក+ ក-

ភ្នំ​ពេ​ញ៖​នៅ​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ផ្សព្វផ្សាយ​របាយការណ៍​ស​វន​កម្ម ជា​សាធារណៈ និង​ទាន់ពេលវេលា ដោយ​មិនចាំបាច់​សួរ​យោបល់​នាយករដ្ឋមន្ត្រី​នោះទេ​។​

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ប្រចាំឆ្នាំ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ឆ្លើយតប​នឹង​សំណួរ​របស់​ឯកអគ្គរ​ដ្ឋ​ទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង​ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-François Cautain) ទាក់ទង​នឹង​របាយការណ៍​សវនកម្ម​នេះ​។​

​លោក​បាន​បញ្ជាក់ថា​«​ខ្ញុំ​ថា​ទេ វា​គ្មាន​រឿង​អី មក​ត្រូវ​លាក់លាម អា​របាយការណ៍​រឿង​ចាយលុយ​ចាយ​កាក់ ព្រោះ​អាហ្នឹង​គេ​ត្រូវ​យកទៅ​ទូទាត់​នៅ​សភា​។ …​ហើយ​រឿងនេះ​ឯកឧត្តម​គាត ឈន់ ត្រូវ​ពិនិត្យមើល​ពី​បញ្ហា​ជំនួសមុខ​ឲ្យ​ខ្ញុំ​។ លើ​បញ្ហា​ហ្នឹង​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ហើយក៏​កុំ​ឲ្យ​យឺត​ពេល​ដែរ​។ …​ហើយ​មក​ចាំ​សួរ​យោបល់​ថា​នាយករដ្ឋមន្ត្រី គួរ​ផ្សាយ ឬ​មិនគួរ ទេ​អាហ្នឹង​ត្រូវតែ​ផ្សាយ វា​អត់​ត្រូវ​គួរ ឬ​មិនគួរ​ទេ​។ ព្រោះ​យើង​ធ្វើ​វា​អត់​មានអី​លាក់បាំង​»៕hunsen_150325-2015-03-25