មនុស្ស​មួយ​គ្រួសារ​ស្លាប់​ក្នុង​ហេតុ ការណ៍​ភ្លើង​ឆេះ​ផ្ទះ​នៅ​ខណ្ឌ​សែន​សុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2015 ក+ ក-

​ភ្នំពេញ​៖ មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ គឺ​ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់​ទៀត បាន​ស្លាប់​យ៉ាង អាណោច​អាធ​ម៌ ក្នុង​អណ្តាតភ្លើង​ដ៏​សន្ធោសន្ធៅ ដែល​អគ្គិភ័យ​ឆាបឆេះ លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥​នេះ ។​

​អគ្គិភ័យ​ដ៏​កាច​សាហាវ​នេះ​បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​៩២ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​អះអាងថា អគ្គិភ័យ​នេះ​អាច​បណ្តាល មកពី​ទុស្សេ​ខ្សែភ្លើង ផ្តើមចេញពី​ផ្ទះ​សង់​អំពី​ឈើ​លើ ថ្ម​ក្រោម របស់​ជនរងគ្រោះ និង​រាលដាល​ឆាបឆេះ បន្តទៅ​លំនៅដ្ឋាន​ចំនួន​២​ទៀត ។ ដោយសារ​ស្ថានភាព​ភ្លើង មាន​លក្ខណៈ​សន្ធោសន្ធៅ​ខ្លាំង ការជួយ​អន្តរាគមន៍​មិន អាច​ទប់​សភាពការណ៍​បាន ក៏​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ បាន​ស្លាប់​ទាំង​គ្រួសារ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន​ឈ្មោះ គឹម ចាន់​រ័ត្ន អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ ជា​ប្តី , ឈ្មោះ សែន សុផល អាយ​៣៦​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន ជា​ប្រពន្ធ​, ឈ្មោះ គឹម ណា​រី ភេទ​ស្រី អា​១០​ឆ្នាំ និង​ឈ្មោះ គឹម សួស្តី ភេទ​ស្រី អាយុ​៨​ឆ្នាំ ត្រូវជា​កូន ។ កូនស្រី​ទាំង​២​បាន​ស្លាប់ នៅ​ជាន់​ឡៅតឿ ចំណែក​ឪពុកម្តាយ​បាន ស្លាប់​នៅ​ខាងក្រោម ។​

​មកទល់នឹង​ពេលនេះ  សមត្ថកិច្ច​មិនទាន់ ប៉ាន់ប្រមាណ​បាន​ថា ទ្រព្យសម្បត្តិ​ជនរងគ្រោះ ខូចខាត​មាន​ចំនួន​ប៉ុន្មាន នោះឡើយ ៕qycsadesa654