រោងចក្រ​សម្អាត​ផ្លែឈើ​តម្លៃ​១០​លាន​របស់​កូរ៉េខាងត្បូង ដំណើរការ​នៅ​ខែក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ រោងចក្រ​លាង​សម្អាត និង​កម្ចាត់​មេរោគ​លើ​ផ្លែឈើ​ស្រស់​តម្លៃ​វិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ​នៅ​ខេត្តកំពង់ស្ពឺ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ខែធ្នូ ខាងមុខនេះ ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ធំ​ដល់​កសិករ ពិសេស​កសិករ​ដាំ​ស្វាយ​។ រោងចក្រ​ដែល​វិនិយោគ​ដោយ Hyundai Corporation Group របស់​កូរ៉េខាងត្បូង ស្ថិត​លើ​ផ្ទៃដី​ទំហំ ៣ ហិកតា នៅ​ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ​។​នេះ​បើតាម​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​។​

​ក្រុមហ៊ុន Hyundai Corporation បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ Mao Legacy Co., Ltd ជា​ក្រុមហ៊ុន​ផលិត​ផ្លែស្វាយ​ក្នុងស្រុក កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៦ ហើយ​ក្រុមហ៊ុន​ទាំង ២ នេះ​មាន​ចម្ការ​ស្វាយ​រួមគ្នា​ប្រហែល ២.៤០០ ហិកតា នៅ​ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​សង្ឃឹមថា នឹង​អាច​កែច្នៃ​ផ្លែឈើ ៥០.០០០ តោន​ប្រចាំឆ្នាំ រួមមាន​ផ្លែ​ដូង និង​ផ្លែ​មង្ឃុត​ផងដែរ​។

​គួរ​ជម្រាប​ថា ក្រុមហ៊ុន Hyundai មាន​សាខា ៤៤ នៅ​ទូទាំង​ពិភពលោក និង​មាន​បណ្ដាញ​ដ៏​រឹងមាំ​សម្រាប់​ការនាំចេញ​អាហារ​ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕