រដ្ឋមន្ត្រីក្រសួង​ការងារ ស្នើ​ក្រុមហ៊ុន​ធានា​សុវត្ថិភាព​ពលករ​ខ្មែរ ដែល​ត្រូវ​បញ្ជូនទៅ​ហុងកុ​ង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា នឹង​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​ផ្ទះ នៅ​ទីក្រុង​ហុងកុង ប្រមាណ​១​ពាន់​នាក់​ក្នុង​១​ឆ្នាំ ក្រោម កិច្ចការពារ​ដោយ​ប្រព័ន្ធ​ច្បាប់ និង​ទទួលបាន​សិទ្ធិសេរីភាព​ដើម្បី បើកទូលាយ​ទីផ្សារការងារ​ស្រប ច្បាប់​នៅក្រៅ​ប្រទេស ក៏ដូចជា​ទប់ស្កាត់​ទេសន្តរប្រវេសន៍ ការងារ ដោយ​ខុសច្បាប់​។​

​ឯ​.​ឧ​. អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី ដាក់ឱ្យ​ដំណើរការ​ក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជា​ក្រុមហ៊ុន ដែល ធ្វើការ​ជ្រើសរើស​និង​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នា​រសៀល ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បញ្ជាក់ថា សព្វថ្ងៃ​ហុងកុង មាន​ពលករ​បរទេស​បម្រើ​ការងារ​ផ្ទះ មាន​ប្រមាណ​ជាង ៣៥​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ដោយ​ពួកគេ​ទទួលបាន សិទ្ធិសេរីភាព​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ផាសុកភាព ពេញលេញ​៕