ក្រុមគ្រូពេទ្យ​មកពី​ខេត្ត​ត្បូងឃ្មុំ ត្រៀម​ជួយសង្គ្រោះ​កីឡាករ​ទូក និង​អ្នក​មក​កម្សាន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ គ្រូពេទ្យ​មួយក្រុម​មកពី​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បានមក​បោះទីតាំង​នៅលើ​ផែ​ថ្ម ភ្នំពេញ ដើម្បី​ចាំ​ជួយសង្គ្រោះ​បឋម​ចំពោះ​ក្រុម​កីឡាករ​ទូក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​។​

លោក ផុង បូរិទ្ធ ប្រធានការិយាល័យ​រដ្ឋ​បាល​បុគ្គលិក​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងថា ដោយមាន​ការយកចិត្ត​ទុ​ដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ រិ​ន ប្រធានរដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ សម្តេច​តែង​បាន​ចាត់​ឲ្យ​មាន ក្រុមគ្រូពេទ្យ​មក​ប្រចាំការ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដើម្បី​ចាំ​ជួយសង្គ្រោះ​ដល់​កីឡាករ​ទូក ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​បញ្ហា​ខាង​ផ្នែក​សុខភាព ដែលជា​ការងារ​សង្គ្រោះ បឋម ហើយ​បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ​យើង​នឹងមាន​ការសហការ​ជាមួយ​ក្រុមការងារ​ពេទ្យ​ផ្សេងទៀត ដើម្បី​បញ្ជូន​ពួកគាត់​ទៅកាន់​មន្ទីរពេទ្យ​តាមរយៈ​ការដឹកជញ្ជូន​តាម​រថ​យន្ត​សង្គ្រោះបន្ទាន់​។​

សូម​ជម្រាបជូន​ថា ឆ្នាំនេះ​មាន​ទូក​ចូលរួម​ចំនួន ២៩៨​ទូក មាន​កីឡាករ កីឡាការិនី ជាង ១​ម៉ឺន ៧​ពាន់​នាក់ ហើយ​បើតាម​ការបញ្ជាក់​របស់​សាលា​រាជធានី​ភ្នំពេញ​ថា​អាចមាន​ប្រជា ពលរដ្ឋ​ខ្មែរ រួម​និង​ជនបរទេស​ជាង ២​លាន​នាក់​នឹង​មក​ចូលរួម​ទស្សនាការ​ប្រណាំងទូក​នៅ​មុខ ព្រះបរមរាជវាំង​រយៈ​ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​៕