ស្លាប់​៣ របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2015 ក+ ក-

​សៀមរាប​៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​៤​នាក់​ផ្សេងទៀត ​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បាន​ក្រឡាប់​ដោយ​ខ្លួនឯង​ជាច្រើន​ត្រឡប់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ត្រង់ចំណុច​និយម​កា ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អ្នកស្លាប់ ទី​១-​ឈ្មោះ សា​រិ ប្រេ​ស ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ២-​ឈ្មោះ ហូ​ង វ៉ាន់​ថា​យ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវជា​ចៅ និង​៣-​ឈ្មោះ ហូ​ង ផាន់​ណា ភេទ​ប្រុស អាយុ​៩​ឆ្នាំ ត្រូវជា​ចៅ ខណៈ​អ្នករបួស​មិន​ស្គាល់​អត្ត​ស​ញ្ញណ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។ ចំណែក​អ្នកបើកបរ ឈ្មោះ សា​រិ​ក ណាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​មានជ័យ ជាមួយគ្នា​ដែរ​។​

​ប្រភពព័ត៌មាន​ពីសា​ក្សី ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឺ​ង​ថា​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ សេរី​២០០២ ពាក់​ស្លាក​លេខ សៀមរាប 2B-1345 បើក​ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​នេះ មិនដឹង​មាន​បញ្ហា​អ្វី បាន​ក្រឡាប់​ដោយ​ខ្លួនឯង ជាច្រើន​ជុំ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រុស​ស្រីក្មេង ចាស់ ៣​នាក់ ភ្លាមៗ​នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​ស្រាល ៤​នាក់​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។ ចំណែក​រថយន្ត​ត្រូវបាន សមត្ថកិច្ច ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ​។ រីឯ​សព​ត្រូវបាន​សាច់ញាតិ និង​ក្រុមគ្រួសារ មក​ទទួល​យកទៅ​រៀបចំ ធ្វើបុណ្យ​តាម​ប្រពៃណី​៕wqsaz