អូស្ដ្រាលី និង​កម្ពុជា​ពង្រឹង​ទំនាក់ ទំនង​យោធា​ទ្វេភាគី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2015 ក+ ក-

​កម្ពុជា និង​អូស្ដ្រាលី​បាន​ព្រមព្រៀងគ្នា​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​រួម​ផ្នែក​យោធា​ក្នុងផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំដែល​ចុះហត្ថលេខា​ដោយ មន្ដ្រី​យោធា​ជាន់ខ្ពស់​ពី​កម្ពុជា និង​អូស្ដ្រាលី​។​

​នាយ​ឧត្ដម សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា​និយាយថា កម្ពុជា និង​អូស្ដ្រាលី​នឹង​បន្ដ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ របស់​មន្ដ្រី​ការពារ​ជាតិខ្មែរ​ក្នុង​ការធានា​ការពារ​ដល់​សន្ដិសុខ​ដែន ទឹក និង​ប្រយុទ្ធប្រឆាំង​បញ្ហា​ភេរវកម្ម​។​

នៅក្នុង​ជំនួប​ជាមួយនឹង លោក Scott Dewar ឧបការី​ទី​១​ផ្នែក​គោលនយោបាយ​អន្ដរជាតិ​ពី​ក្រសួងការពារជាតិ​អូស្ដ្រាលី បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​នាវា​កងទ័ពជើងទឹក​អូស្ដ្រាលី​នឹង​ទៅដល់​កម្ពុជា នៅ​ខែមិថុនា​ឆ្នាំ​២០១៥​ខាងមុខនេះ​។​

ការចុះហត្ថលេខា​លើ​ការ ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​អូស្ដ្រាលី​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​រដ្ឋាភិបាល​ចិន បានផ្ដល់​ជំនួយ​យោធា​ដល់​កម្ពុជា​កាលពី​ចុង​សប្ដាហ៍ ដើម្បី​ជួយ​ពង្រឹង​ដល់​សមត្ថភាព​កងទ័ព​ជើងគោក​កម្ពុជា​។​

​លោកស្រី​ឯក អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បានផ្ដល់​ជំនួយ​យោធា​នេះ​ដល់​លោក ទៀ បាញ់ រដ្ឋមន្ដ្រី​ការពារជាតិ​នៅ​សាលា​នាយទាហាន​កងទ័ពជើងគោក​ក្នុង​ខេត្ដ កំពង់ស្ពឺ ដែល​ក្នុងនោះ​រួមមាន​រថយន្ដ​គ្រប់​ប្រភេទ​៤៤​គ្រឿង​, ឧបករណ៍​អេ​ឡឺ​វ៉ា​ទ័​រ​២០​គ្រឿង​, រ៉ឺម៉ក​ចង្ក្រាន​៤​គ្រឿង និង​គ្រឿងបន្លាស់​រថយន្ដ​ជាច្រើន​ទៀត​៕esaqw

​លោក Scott Dewar (​រូប​ទី​៣) ពី​ក្រសួងការពារជាតិ​អូស្ដ្រាលី​ឈរ​ក្បែរ​លោក​រដ្ឋលេខាធិការ ចាយ សាំងយុន (​រូប​ទី​៤)​។ រូបថត​ពី​ក្រសួងការពារជាតិ​កម្ពុ​ជា