១០​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ចំណូល​ប្រមាណ ២១៨​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

​ភ្នំពេញ ៖ ការនាំចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា គិត​ត្រឹម​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៨ នេះ បាន​ជាង ១៦​ម៉ឺន​តោន ទទួលបាន​ចំណូល​ចំនួន ២១៨​លាន​ដុល្លារ​។ ចំនួន​នេះ​កើនឡើង ២៣% បើ​ធៀប​នឹង​រយៈ ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​។​

​កន្លងមក កៅស៊ូ​របស់​កម្ពុជា​បាន​នាំចេញ​ស្ទើរ​ទាំងស្រុង​ទៅកាន់​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង ហើយ​ក្នុង​រយៈពេល​១០​ខែ​នេះ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ ក្នុង​កម្រិត ១.៣៥៥​ដុល្លារ​អាមេរិក ក្នុង​១​តោន គឺ​ធ្លាក់ចុះ​ប្រមាណ​១៨%​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ ចំនួន​ជិត ៤៣​ម៉ឺន​ហិកតា លើ​ផ្ទៃដី​ដែលចៀរ​ជ័រ​បាន​មាន​២០​ម៉ឺន​ហិកតា និង​ផ្ទៃដី​ស្ថិតក្នុង​ដំណាក់​ការថែទាំ ជាង​២២​ម៉ឺន​ហិកតា​៕