ក្រសួងណែនាំ​៧​ចំណុច​ដល់​ម្ចាស់​អាជីវកម្ម និង​ទេសចរណ៍ សម្រាប់​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

​កោះកុង ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានចេញ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២៣ វិច្ឆិកា នេះ ដោយ​ណែនាំ ចំនួន ៧​ចំណុច ជូន​ប្រតិបត្តិការ​ទេសចរណ៍ ដែល​ប្រកប​អាជីវកម្ម​នានា ដើម្បី ពង្រឹងគុណភាព សេវាកម្ម​ទេសចរណ៍ ក្នុង​គោលដៅ​ធានា​នូវ​សុខុមាលភាព និង​ភាព​ពេញចិត្ត​ជូន​ភ្ញៀវទេសចរ និង រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៧ នេះ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯ​.​ឧ​. ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី មិថុនា ភូ​ថង ក៏បាន​ដឹកនាំ កិច្ច ប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកោះកុង ប្រកបដោយ​សុវត្ថិភាព និង​ក្តីសប្បាយ រីករាយ ក្នុងនោះ​ក៏មាន​ការអនុញាត​ឲ្យ​ទេសចរ​អាច​ឆ្លង​ចេញចូល​ពី​កោះកុង​ទៅ កម្សាន្ត​នៅ​ខេត្ត ត្រាត ប្រទេស​ថៃ បាន​ផងដែរ​៕