សម្តេច​តេ​ជោ បន្ត​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី​ជិត ២ ម៉ឺន​នាក់ នៅ​ខេត្តកណ្តាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2018 ក+ ក-

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១៧,៩១២​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន ១២ នៅក្នុង​ខេត្តកណ្តាល​។ ពិធី​សំណេះសំណាល​នេះ បានរៀបចំ​នៅ​ភូមិ ក្រាំង ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល ដោយផ្ទាល់​ជាមួយ កម្មករ កម្មការិនី តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ ។ រយៈពេល​ជាង​មួយឆ្នាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ កម្មការិនី ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម សរុប ចំនួន ៥៩​លើក មាន​អ្នកចូលរួម​សរុប ៨៤១.៩៤៦​នាក់​។ សម្រាប់​ខេត្តកណ្តាល​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ចំនួន​៨​លើក​រួចមកហើយ គិត​ត្រឹម​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​៕