លោក អូន ព័ន្ធមុនីរ័ត្ន អញ្ជើញពិនិត្យច្រកទ្វាអន្តរជាតិប៉ោយប៉ែត
ប៉ោយប៉ែត ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុបញ្ជាក់ថា ការចុះមកនេះគឺដើម្បីត្រួតពិនិត្យស្ពានថ្មី ដែលទើបសាងសង់ចំណុចច្រកទ្វារស្ទឹងបត់ និងត្រួតពិនិត្យទីតាំងគ្រោងនឹងងសាងសង់ទីលានថ្មី ដែលជាប់ផ្លូវរថភ្លើងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកបញ្ជាក់បន្ថែមថា ក្រោយពីពិនិត្យរួចរាល់ និងបន្តដំណើរច្រកជប់ រគគីខេត្តឧត្តមានជ័យ ហើយបន្តមកទីក្រុងសៀមរាប។ ដោយសារការរីកចំរើនយ៉ាងឆាប់រហ័ស ធ្វើឲ្យវិស័យការដឹកជញ្ជូនជើងគោកមានភាពយឺតយ៉ាវ និងចង្អៀតពិបាកក្នុងការធ្វើចរាចរណ៏ ទើបរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា ដើម្បីដំណើរការបើកច្រកឆ្លងដែនអន្តជាតិថ្មី ធ្វើយ៉ាងណាឲ្យការដឹកជញ្ជូន និងការដោះដូរពាណិជ្ជកម្មកាន់ងាយស្រួល៕