ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូនៃអាស៊ី.ប៉ាស៊ីហ្វិក បានអញ្ជើញចូលរូមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨។
ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ លោកប្រធានគណៈកម្មការនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ ២០១៨ បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយ ក្នុងការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ នៅលើទឹកដីដ៏ពិសិដ្ឋកំណើតព្រះពុទ្ធដ៏មានអាយុ កាលដ៏យូរលង់ណាស់មកហើយនោះ។ លោកប្រធានមានប្រសា សន៍បន្តថា ប្រជាជននេប៉ាល់ សូមធ្វើបដិ សណ្ឋារកិច្ចដោយស្មោះបំផុត ជូនចំពោះគណៈប្រតិភូទាំងអស់ ដែលមានវត្តមានស្នាក់អាស្រ័យ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១ធ្នូ ដើម្បីធ្វើ ការពិភាក្សាទៅលើប្រធានបទនៃកិច្ចប្រជុំកំពូល គឺការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុត នៅក្នុងយុគសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល។
ពិសេសការខិតខំរកដំណោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្នុងនោះរួមមានភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ ចុះនិងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការ ប្រកួតប្រជែងផ្នែកសញ្វវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងភាពសុខដុមរមនានៃ សហគមន៍ពិភពលោ ក។
លោកប្រធានមានប្រសាសន៍បន្តថា បញ្ហាប្រឈមទាំងអស់នោះ អាចនឹងត្រូវបានដោះស្រាយ ដោយផ្អែកលើចក្ខុវិស័យនៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ តាម រយះការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកការយល់ឃើញរបស់ថ្នាក់ដឹកនាំទាំងឡាយ ដែលមានការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកមួយ ប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបនិរន្តរភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់៕