ក្នុង​១១​ខែ​នេះ ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ​បាន​ជាង​១០៤​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

​សៀមរាប ៖ រយៈពេល​១១​ខែ គឺ​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ចំណូល​ថវិកាជាតិ​ចំនួន ១០៤.៥២៧.៥៣១​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៩,២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។

​របាយការណ៍​គ្រឹះស្ថាន​អង្គរ ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ បញ្ជាក់ថា រយៈពេល​១១​ខែ​ដូចគ្នានេះ ភ្ញៀវទេសចរ​បរទេស​ចំនួន ២.៣២៣.១៦៨​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង ៦,០៩​ភាគរយ​។​

​បើតាម​របាយការណ៍​នេះ ចំណូល​ដែល​ទទួលបាន​ជាង ១០៤​លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​បាន​ដក​ចំនួន ៤.៦៤៦.៣៣៦​ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​៕