ភ្នំពេញ៖ តារាសម្តែងស្រីល្បីថា ទើបនឹងបែកស្នេហ៍ពីលោកឧកញ៉ាម្នាក់ ឈ្មោះ ដួង ស្រីពេជ្រ ទទួលរងការរិះគន់មិនសំចៃមាត់ជាថ្មី ពីសំណាក់អ្នកលេងបណ្តាញសង្គមFacebook ក្រោយពីតារាស្រីរូបនេះបានស្លៀកសម្លៀកបំពាក់បែបសិចស៊ីស្ទើរចំហមួយល្វែងខាងលើ។
អ្នកលេងបណ្តាញព័ត៌មានសង្គម Facebook បានសម្តែងនូវការចាប់អារម្មណ៍ និងរិះគន់គគ្រឹកគគ្រេងសាជាថ្មីទៅលើរូបភាពសម្ញែងដើមទ្រូងពេញទំហឹងរបស់តារាសម្តែងស្រីម្នាក់ឈ្មោះ ដួង ស្រីពេជ្រ ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានប្រកាសអំពីវិធានការទៅលើតារាសម្តែង និងតារាចម្រៀងរូបណាដែលស្លៀកពាក់សិចស៊ីជ្រុលហួសពីប្រពៃណីខ្មែរ។
ម៉ូតសម្លៀកបំពាក់នេះ ធ្វើឲ្យគេនឹកដល់សម្លៀកបំពាក់ស្រដៀងគ្នានេះរបស់ តារាសម្តែង និងចម្រៀង ឆៃ លីដាឡែន កាលពីជាង៣ឆ្នាំមុន គ្រាដែលនាងទៅច្រៀងរាំនៅលើ ទឹកដីអាមេរិកហើយរងការរិះគន់ស្ទើតែឲ្យតារាស្រីរូបនេះរបូតបាត់មុខពីកញ្ចក់ទូរទស្សន៍។
មានអ្នកលេងបណ្តាញសង្គមFacebookនេះ ជាច្រើនបាននាំគ្នាយករូបនាងបង្ហោះ ពាសពេញហើយធ្វើការរិះគន់ ដោយប្រើពាក្យសម្តី អសុរោះប្រមាថនាង ថាជាស្រីលក់ខ្លួន និងជាស្រីគ្មានការខ្មាស់អៀនជាដើម បន្ទាប់ពីទស្សនិកជនបានឃើញ ការស្លៀកពាក់ តុបតែងខ្លួន បែបជានារីសិចស៊ីបញ្ចេញសាច់ ដើមទ្រូង យ៉ាងចាស់ដៃរបស់នាង ខណៈ ដែលនាងបានទៅចូលរួមខួបកំណើតរបស់ លោក ម៉ាដូណា កាលពីយប់ថ្ងៃទី២៤ ខែឧសភាកន្លងទៅ។
អ្នករិះគន់ Facebook ម្នាក់ទៀតបានលើកឡើងថា នេះមិនមែនតារាសិចអាមេរិកាំងទេ តែជាតួសិចស្រុកខ្មែរ ទើបត្រៀមរៀបចំសំដែង មិនដឹងខួរក្បាលនាងនឹងកើតចេញពីស្អីនាងអើយ ។ បើដើរយកកេរម៉ែឪចែកអោយមកបង្ហាញជាសាធារណៈ ចង់ល្បីដើរស្រាតតែម្ដងទៅ។ សមមុខហើយនាងដែលមហាជនជេរថ្កោល ទោសពេញ Facebook នោះ។
អ្នករិះគន់លើកឡើងដែរថា សកម្មភាព និងការស្លៀកពាក់របស់នាងនឹងអាចជះឥទ្ធិពលដល់ប្រពៃណីវប្បធម៌ខ្មែរ ហើយទទូចឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការចំពោះនាងដែរ។
ទាក់ទងទៅនឹងការរិះគន់មិនសំចៃដៃរបស់អ្នកលេងបណ្តាញសង្គម Facebook មិនសុំការមកស្រាយពី ដួង ស្រីពេជ្រ បានទេ នៅព្រឹកថ្ងៃទី២៧ ឧសភានេះ ព្រោះទូរស័ព្ទរបស់នាងទាក់ទងបានហើយមិនមានអ្នកឆ្លើយតប៕fpm