នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង អំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2018 ក+ ក-

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ឲ្យ​ដឹងថា នៅ​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៨ នេះ មានការ​កើន ឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​លើ​កុមារ និង​មនុស្ស​ធំ ដែល​បណ្តាល​ឲ្យ​បណ្តា​ខេត្ត រាជធានី​បាន​ចាត់ វិធាន​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា និង​បើក​យុទ្ធនា​ការដាក់​ថ្នាំ​អា​បែ​ត​បន្ថែម រួមទាំង​ដ​កើ​មន្ត្រី​ចុះ​ធ្វើការ អប់រំ​សុខភាព​ផងដែរ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​បង្ការ​កុំ​ឲ្យ​ផ្ទុះ​ជំងឺ គ្រុន ឈាម​ក្នុង​តំបន់​ដែល​បងប្អូន​រស់នៅ សូម​ចូលរួម​ក្នុងការ​បំបាត់​ជំរក​ដង្កូវទឹក ង​ផ្ទះ ជុំវិញ​ផ្ទះ ទី​សា​ធារ ណៈ​នានា ការពារ​កូន​កុំ​ឲ្យ​មូស​ខាំ ដោយ​ពាក់​ខោ វ គ្រប​ជិត​ខ្លួន​កូន ពាក់​ស្រោមជើង គេង​ក្នុង​មុង និច្ច ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។

​ទន្ទឹម​នោះ​សូម​បងប្អូន​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​ឃើញ​កូន​ក្តៅខ្លួន​ខ្លាំង​ផ្តល់​ថ្នាំ​មិន​ចុះ​កំដៅ ឬ​សង្ស័យថា មាន​ជំងឺគ្រុនឈាម​។​រោគសញ្ញា​ជំងឺគ្រុនឈាម រួមមាន គ្រុនក្តៅ ខ្លាំង ឈឺក្បាល ឈឺ ក្រោយ​រង្វង់​ភ្នែក ឈឺពោះ ក្អួត និង​ករណីខ្លះ​មាន​កន្ទួល​ក្រហម​លើ​ស្បែក ឬ​សញ្ញា​ហូរឈាម​៕