ក្រសួងទេសចរណ៍​ប្រឡង​ជ្រើសរើស​បេក្ខជន​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ជំនា​ន់ទី​២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ប្រកាស​ជ្រើសរើស​បេក្ខជន​ប្រឡង​ចូលរៀន វគ្គ​បណ្ដុះបណ្ដាល​ម​គ្គុ​ទ្ទេស​ក៏ ទេសចរណ៍​ថ្នាក់​តំបន់ ជំនា​ន់ទី​២០ សម្រាប់​តំបន់​ភ្នំពេញ និង​តំបន់​ជុំវិញ ដែល​ប្រ​ព្រឹ​ត្ដ ទៅ​នៅ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប​, ចុះឈ្មោះ​ប្រឡង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ។​

​តាម​សេចក្ដីប្រកាស​របស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹងថា កាល បរិច្ឆេទ​នៃ​ការប្រឡង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ចែកចេញជា ២ វគ្គ ខុសគ្នា គឺ​វិញ្ញាសារ​សរសេរ​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​, សម្រាប់​វិញ្ញាសារ​ប្រឡង​ផ្ទាល់មាត់ នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ៕