រកឃើញ​ងៀត​ត្រី​បបែល​ជិត​៣​គ​.​ក្រ​. មាន​សារ​ធាតុគីមី​ដាក់លក់ក្នុង​ផ្សារ​ជម្ពូរ​វ័​ន្
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​រកឃើញ​ងៀត​ត្រី​បបែល មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ ប្រមាណ ២,៨០​គីឡូក្រាម ដាក់លក់​នៅ​ផ្សារ​ជម្ពូ​វ័ន ខាងលិច​រាជធានី​ភ្នំពេញ ហើយ​បានសម្រេច ធ្វើ​កំណត់ហេតុ​ដកហូត ដើម្បី​យកទៅ​កម្ទេចចោល នៅពេល​ក្រោយ​។

​ក្នុងឱកាស​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើតេស្ត​បឋម​ទៅលើ​ផលិតផល​ម្ហូបអាហារ​មួយចំនួន ដូចជា​៖ ដំណាប់​ល្ហុង ចាហួយខ្មៅ ការ៉េម វត្ថុធាតុដើម​ធ្វើ​តែ​គុជ សៀង​ផ្អែម សៀង​ប្រៃ ឈាមជ្រូក សណ្តែកបណ្តុះ សាច់គោ​ងៀត គ្រឿង​សមុទ្រ គុយទាវ​សរសៃ​តូច លត បាញ់​កាញ់ មី​គ្រប់មុខ ទឹកខ្មេះ​គ្រប់​ប្រភេទ ប្រហិត​គ្រប់មុខ ផងដែរ​។​

​បន្ទាប់មក​មន្ត្រី​កាំកុងត្រូល ក៏បាន​ណែនាំ​ដល់​អាជីវករ​អោយ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់ សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​ផង​៕